ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រកាសថា ទុកឲ្យសមត្ថកិច្ចជាអ្នកធ្វើការ ពាក់ពន្ធ័នឹងការលួច ហេក ហ្វេសប៊ុក របស់សម្តេចកាលពីពេលថ្មីៗនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះសំ ណាលជាមួយបងប្អូនកម្មករនិយោជិតចំនួនជាង ១៥០០០ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែ សីហាឆ្នាំ២០១៨ ខណៈហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចត្រូវបានជនខិលខូច ហេក កាលពីថ្ងៃទី១០ ខែសីហា កន្លែងទៅនេះ ដែលបានសរសេរថា សម្តេច បានចែកអាសនៈទៅឲ្យគណបក្ស នយោបាយដទៃ។សម្តេចតេជោ បានបន្តថា ពួកជនខិលខូចនេះ ធ្វើអ្វីសម្តេចមិនកើត បែរមកលួចហេកហ្វេសប៊ុកសម្តេច។

សម្តេចតជោ សង្ឃឹមថា ឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះនឹងត្រូវ បានផ្តន្ទាទោសដោយពិភពលោក។សម្តេចតេជោ បញ្ជាក់ថាបញ្ហានេះគឺមានតំរុយខ្លះហើយ ប៉ុន្តែ សម្តេចទុកលទ្ធភាពសមត្ថកិច្ចជាអ្នកធ្វើការ។