ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឆ្នាំ២០១៨នេះខេត្តបន្ទាយមានជ័យមានបេក្ខជនចំនួន ៤.៣០២នាក់ បានដាក់ពាក្យ ប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ

AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ –ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា នៅឆ្នាំ​២០នេះខេត្តបន្ទាយមានជ័យមានបេក្ខជនចំនួន .​៣០២នាក់ ក្នុងនោះស្រី​១៨៨នាក់ បានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលសម័យប្រឡងនៅទូទាំងប្រទេសនឹងចាប់ពីថ្ងៃទី២​០ ដល់២១ ខែ​សីហានា ឆ្នាំ២០១៨ខាងមុខនេះ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ បានប្រាប់ឱ្យដឹងកាលពី រសៀលថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១ថា ចំនួនបេក្ខជនដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តបន្ទាយមានជ័យឆ្នាំនេះមានការកើនច្រើនជាងកាលពីឆ្នាំ២០១៧ដែលមានបេក្ខជន​ប្រមា .៤២៥​​នាក់ ប៉ុណ្ណោះ។

លោកឱ្យដឹងទៀតថាក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡងទាំងអស់នេះមានបេក្ខជន ស្វ័យរិនចំនួន៨៧១នាក់និងបំពេញវិជ្ជាចំនួន២២៥នាក់ផងដែរ។រីឯមណ្ឌលប្រឡងបានរៀបចំឡើងដោយប្រមូលផ្តុំនៅក្នុងក្រុងសិរីសោភ័ណ(ទីរួមខេត្ត)មាន៦មណ្ឌលប្រឡងកើនលើសឆ្នាំមុន១មណ្ឌលស្មើនឹង១៣បន្ទប់ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន៤មណ្ឌល១បន្ទប់ដែលមាននៅណ្ឌលវិទ្យាល័យសិរីសោភ័ណ៣៦បន្ទប់,វិទ្យាល័យអូរអំបិល៣០បន្ទប់,វិទ្យាល័យសម្តេចឪ០បន្ទប់,បឋមសិក្សាហ៊ុនសែនសូភី៣០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន២មណ្ឌល​៤៧ន្ទប់នៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា២៥បន្ទប់ និងបឋមសិក្សាអូរអំបិល២២បន្ទប់។

ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យក៏បានធ្វើការអំពាវនាវដល់​បេក្ខ ជនប្រឡងទាំងអស់ត្រូវយកចិត្តទុកដាក់ត្រូវថែរក្សាសុខភាពឱ្យបានល្អដើម្បីត្រៀមខ្លួន ចូលរួម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យបានគ្រប់ៗគ្នា ត្រូវរម្លឹកមេរៀន និងធ្វើ លំហាត់គន្លឹះសំខាន់ៗ លំហាត់គំរូ រូបមន្តនានាឡើងវិញឱ្យបានស្ទាត់ និងប្រើពេលបានលឿន។

លោក ឈូ ប៊ុនរឿង ក៏បានជំរុញដល់បេក្ខជនទាំងអស់ត្រូវមកដល់មណ្ឌលប្រឡងឱ្យ បានមុនដំណើរការនៃការប្រឡង ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ត្រូវយកមកនូវអត្ត សញ្ញាណ​​ប័ណ្ណ ឬលិខិតសម្គាល់ខ្លួន និងមានចុះហត្ថលេខានាយកសាលា ត្រឹមត្រូវច្បាស់ លាស់ និងបេក្ខជនស្វ័យរិនក៏ត្រូវយកមកនូវសាលាកបត្រឯកត្តជន ដែលមានចុះហត្ថលេខារបស់មន្ទីរអប់រំ យុវជននិងកីឡា ខេត្ត។

លោកប្រធានមន្ទីរបានឱ្យដឹងទៀតថាដើម្បីធានាបាននូវការប្រឡងមួយឱ្យមានតម្លា ភាព យុត្តិធម៌ ឆ្លុះបញ្ចាំងពីចំណេះដឹង ហើយដើម្បីស្របតាមពាក្យស្លោកថា«អ្នកចេះ គឺជាប់ » នោះ​រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ហង់ ជួន ណារ៉ុនកាលពីពេលថ្មីៗនេះ បានថ្លែងក្រើនរម្លឹកដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រគោរពបទបញ្ញត្តិ នៃការប្រឡង មិនត្រូវយកសំណៅឯកសារឧបករណ៍អេឡិចត្រូនិកចូលមណ្ឌលប្រឡងជា​ដាច់ខាតប្រសិនបើប្អូនៗរំលោភលើបញ្ញត្តិនឹងធ្លាក់ដោយស្វ័យប្រវត្តិ ហើយក្រសួងនឹងធានា ឱ្យបានថា ការប្រឡងនេះប្រកបដោយភាពត្រឹមត្រូវបំផុត។ ​

ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងដែរថា កាលពី ឆ្នាំ២០១៧នៅទូទាំងខេត្តមានបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន​​​​១.៧២៣នាក់ ក្នុងនោះស្រី​៩៥៣នាក់ស្មើន៥៤,៤០ភាគរយ។ក្នុងនោះមាននិទ្ទេសA១២នាក់, B​៩៥នាក់, C​១៧២នាក់, D​៧៧​នាក់ និងនិទ្ទេសE​១១៦៤នាក់

ដោយ ឈុន សារ៉ាត