ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រជាពលរដ្ឋប្រទេសវ៉េនេស៊ុយអេឡាជាង ២ លាននាក់រត់ចេញពីប្រទេសខ្លួន​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (១៥.០៨.១៨)

វ៉េនេស៊ុយអេឡា៖ យោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួបានឲ្យដឹងថា រហូតមកទល់បច្ចុប្បន្ននេះ
ប្រជាពលរដ្ឋប្រទេសវ៉េនេស៊ុយអេឡាជាង ២ លាននាក់ហើយបានរត់ចេញពីប្រទេសខ្លួន
ដោយសារតែវិបត្តសេដ្ឋកិច្ចសង្គម ក្នុងប្រទេសខ្លួន ។

ទីភ្នាក់ងារព័ត៌មានបានស្រង់សម្តីរបស់មន្រ្តីនំាពាក្យរបស់អង្គការសហប្រជាជាតិ
ដែលបាននិយាយកាលពីថ្ងៃអង្គារនេះថា ប្រជាពលរដ្ឋដែលរត់ចេញទាំងនោះ
បានលើកឡើងពីការខ្វះខាតស្បៀងអាហារថាជាមូលហេតុចម្បងដែលធ្វើឲ្យពួកគេត្រូវរត់ចេញទៅកាន់ប្រទេសកូឡុំប៊ី ប្រទេសអេក្វាទ័រប្រទេសប៉េរ៉ូ និងប្រទេសប្រេស៊ីល ។​

មន្ត្រីនោះ បាននិយាយថា ប្រទេសវ៉េនេស៊ុយអេឡា ដែលមានប្រជាពលរដ្ឋចំនួន ៣២ លាន ៨
សែននាក់ កំពុងតែមានការខ្វះខាតថ្នំាពេទ្យ ជាខ្លំាង
ដែលជាហេតុធ្វើឲ្យគុណភាពថែទាំសុខភាពនៅតាមមន្ទីរពេទ្យនានា មានការថយចុះជាខ្លំាងដែរ ។
ការត់ចេញពីប្រទេសជាតិខ្លួនឯងនេះ ចាប់ផ្តើមតំាងពីឆ្នំា ២០១៥
នៅពេលដែលប្រទេសវ៉េនេស៊ុយអេឡា ត្រូវជួបវិបត្តអតិផលរណាយ៉ាងខ្លំាង ។​