ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រតិបត្តការស្វែងរកអ្នកនៅរស់រានពីការបាក់ស្ពានក្នុងប្រទេសអ៊ីតាលី​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺ ​ (១៥.០៨.១៨)

អ៊ីតាលី៖ ក្រុមពន្លត់អគ្គីភ័យកំពុងតែបន្តស្វែងរកកាលពីយប់ថ្ងៃអង្គារនេះនូវអ្នកដែលនៅរស់រានមានជីវិតពីការបាក់ស្ពានដ៏ធំមួយនៅក្នុងទីក្រុង ហ្សេណូអា ភាគខាងជើងប្រទេសអ៊ីតាលី ​ដែលបានធ្វើឲ្យមនុស្សចំនួន ២៦ នាក់បានស្លាប់ ។

មួយផ្នែកនៃស្ពាននោះប្រវែង ៥០ ម៉ែត្រ បានបាក់ធ្លាក់ទៅក្នុងទឹកកាលពីថ្ងៃអង្គារនេះដោយនំាទៅជាមួយនូវរថយន្តចំនួន ៣៥ គ្រឿង ក្នុងពេលដែលកំពុងមានភ្លៀងធ្លាក់យ៉ាងខ្លំាង ។

ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍ថា មានមនុស្សចំនួន ៤០០នាក់ត្រូវបានជន្លៀសចេញពីអគារទំាងឡាយដែលនៅក្បែរ និងនៅខាងក្រោមស្ពាននោះ ។ការបាក់មួយផ្នែកធំនោះ មិនបណ្តាលឲ្យមានមនុស្សស្លាប់នៅខាងក្រោមស្ពានទេមានតែអ្នកស្លាប់ពេលកំពុងបើកបរនៅលើស្ពាននោះ ។​