ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាកាសយានដ្ឋានអន្តរជាតិគ្រោងដាក់ដំណើរការនូវប្រព័ន្ធ System ថ្មី

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨–លោកស្រី CHLOE LAPEYRE អគ្គនាយក ក្រុមហ៊ុន CAMBODIA Airports មានប្រសាសន៍ថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ អាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ នឹងដាក់ឱ្យដំណើរការនូវប្រព័ន្ធ System ប្រភេទថ្មី ដើម្បីសម្រួលដល់ ការធ្វើចរាចរណ៍ចេញ-ចូល នៅក្នុងព្រលានយន្តហោះ ជាពិសេសដើម្បីកាត់បន្ថយការ កកស្ទះចរាចរណ៍ នៅមុខព្រលានយន្តហោះតែម្តង។

លោកស្រីមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ការដាក់ឱ្យដំណើរការនូវប្រព័ន្ធ System ប្រភេទថ្មីនេះ នឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ចេញ និងចូល នៅក្នុងព្រលានយន្តហោះ រហូតដល់ទៅ៣ដង នេះគឺចង់សំដៅទៅដល់រថយន្តដែល បានចរាចរណ៍ នៅក្នុងព្រលានយន្តហោះ អាចចេញ-ចូល បានឆាប់រហ័សជាងមុន និងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសប្រព័ន្ធ System ថ្មីនេះ មានប្រព័ន្ធសុវត្ថិភាពខ្ពស់លើការគ្រប់គ្រងថវិកា ដោយតម្រូវឱ្យអ្នកចេញ-ចូល ត្រូវបង់ថវិកាតាមរយៈម៉ាស៊ីនប្រភេទថ្មីនេះ មានភាពងាយស្រួលជាងមុន។

លោកស្រី ថ្លែងថា System ប្រភេទថ្មី មានភាពបត់បែនឆាប់រហ័ស ទៅតាមចំនួនមនុស្ស និងយានយន្តជាក់ស្តែង ដែលកំពុងតែធ្វើចរាចរណ៍ នៅក្នុងព្រលាន យន្តហោះនេះផ្ទាល់ តាមរយៈប្រព័ន្ធ System នេះផងដែរ។ ទាំងនេះជាកត្តាមួយដែលធ្វើឱ្យ ការគ្រប់គ្រងលើដំណើរការចរាចរណ៍ មានភាពប្រសើរឡើង និងមានសុវត្ថិភាពខ្ពស់ផងដែរ។

លោកស្រីបន្តថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នឹងបើកឱ្យដំណើរចំណតម៉ូតូសាធារណៈ និងចំណតតាក់ស៊ី។ ក្រុមហ៊ុន នឹងចាប់ផ្តើមដាក់ឱ្យដំណើរការកាតពណ៌ស្វាយ ដែលមានសារៈសំខាន់ចំនួន០៣ សំខាន់ៗ ដែលធ្វើឱ្យរថយន្តអាចចេញចូលបានលឿនដើម្បីដាក់ភ្ញៀវចុះ និងអត្ថប្រយោជន៍ ច្រើនទៀត ដោយមិនតម្រូវឱ្យអ្នកដែលមានកាតប្រភេទនេះ ចុះទៅបង់ប្រាក់ ប៉ុន្តែត្រូវ បានអនុញ្ញាតឱ្យ System ប្រភេទថ្មីនេះ បើកច្រកទាំងចេញ-ទាំងចូល
ដោយស្វ័យប្រវត្តិតែម្តង។

លោកស្រីអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា តម្លៃចូលចតនៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ម៉ូតូកង់បី និងម៉ូតូតម្លៃ២០០០រៀល គឺបង់នៅបញ្ជរបង់ប្រាក់ របៀបទំនើបគ្មានបុគ្គលិករង់ចាំទទួល គឺបង់លុយក្នុងម៉ាស៊ីនស្វ័យប្រវត្តិ រថយន្តធុនតូចចត ព្រលានយន្តហោះ តម្លៃក្នុង១៥នាទី តម្លៃ៤០០០រៀល ចូលចតលើសពី១៥នាទីឡើង ទៅត្រូវគិតបន្ថែមទៀត។

លោកស្រីបានបញ្ជាក់ទៀតថា ក្នុង១ថ្ងៃមានរថយន្តចំនួន៣០០០គ្រឿង បានចូលមកអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងមានចំណតរថយន្តចំនួន៤៥០ចំណត។ បច្ចុប្បន្នខាងក្រុមហ៊ុនបានដាក់ឱ្យដំណើរការប្រព័ន្ធ System ប្រភេទថ្មីនេះ នៅតែក្នុងព្រលានយន្តហោះអន្តរជាតិ រាជធានីភ្នំពេញ តែមួយប៉ុណ្ណោះ ដោយសារតែនៅរាជធានីភ្នំពេញ ភាគច្រើននៃចំនួនអ្នកចេញ-ចូល ក្នុងព្រលានយន្តហោះ ពួកគាត់ប្រើប្រាស់រថយន្តផ្ទាល់ខ្លួន។ រីឯនៅខេត្តសៀមរាប អ្នកចេញ-ចូលភាគច្រើនជាភ្ញៀវ ទេសចរអន្តរជាតិ ដូច្នេះគឺពួកគាត់ប្រើប្រាស់នូវការដឹកជញ្ជូនសាធារណៈដូចជា តាក់ស៊ី និងមធ្យោបាយផ្សេងៗទៀតផងដែរ៕

ដោយ សំ សាម៉ន