ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ ហ៊ុន សែន បញ្ឈប់មិនឱ្យយកប្រាក់តាមផ្លូវវាងក្រុង (លេខ២១) ក្រុងដូនកែវ ខេត្តតាកែវ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨–នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្ត្រី​បានឱ្យដឹង​ថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ឈប់មិនឱ្យយកប្រាក់តាមផ្លូវវាងក្រុង (លេខ២១) ក្រុងដូនកែវ ខេ​ត្តតាកែវ ចាប់ ពីម៉ោង ១២:00 អាធា្រតយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ យប់នេះ តទៅ។

​ក្រោយពីទទួលបាននូវសំណូមពរពីបងប្អូនប្រជាពលរដ្ឋ, អាជីវករ, និង ម្ចាស់យានយន្ដ​ដឹក​ទំនិញ​គ្រប់ប្រភេទនៅខេត្តតាកែវស្នើសុំសម្តេចកុំឱ្យយកលុយថ្លៃឆ្លងកាត់ផ្លូវលេខ២១ ដែល​ភ្ជាប់​ពីផ្លូវជាតិលេខ២ ខាងលិច មន្ទីរសុខាភិបាលមកទល់នឹងផ្លូវលេខ១២៥ក ឬហៅថាផ្លូវ​វាង​ក្រុង​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្ដល់ជូនបងប្អូន ប្រ​ជា​ពល​រដ្ឋប្រើប្រាស់ផ្លូវខាងលើដោយមិនយកប្រាក់ជារៀង​រហូត ចាប់ ពីម៉ោង ១២:00 អាធា្រត​យប់​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ យប់នេះ តទៅ។

សម្ដេចតេជោបានបន្ដថា នេះគឺជាកាដូថ្មីជូនបងប្អូន​អ្នកខេត្ត​តាកែវ​ក៏​ដូចជាសម្រាប់បង ប្អូនដែលធ្វើដំណើរឆ្លងកាត់ទីនេះ។

ទន្ទឹមនេះ ចាប់ពីម៉ោង ១២:០០ យប់នេះតទៅ គឺបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ដោយមិនត្រូវបង់ប្រាក់ថ្លៃ ឆ្លងកាត់តាមផ្លូវនេះទៀតឡើយ។​

សម្តេចតេជោ ហ៊ុន សែន តែងតែនៅរួម​សុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់ស្ថា​ន​ការ​ណ៍ទាំងអស់ ព្រោះសេចក្តីសុខរបស់ពលរដ្ឋ គឺជាសេចក្តីសុខ​របស់សម្តេចផ្ទាល់។​

សម្ដេចតេជោក៏បាន អរគុណ​បង​ប្អូនប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនលេខ​២០ ហើយសូមឱ្យបងប្អូនធ្វើ​ដំណើរ​​មានសុខសុវត្ថិភាពគ្រប់ទីកន្លែង៕

ដោយ ជឹម ណារី