ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជានឹងសម្រួលជាមួយភាគីថៃបើកឲ្យទេសចរឆ្លងដែនមកទស្សនាបុណ្យសមុទ្រនៅខេត្តកោះកុង

វិទ្យុជាតិកម្ពុជា ៖ ដោយលោកចេម ហួត

ភ្នំពេញ៖ កម្ពុជានឹងសម្រួលជាមួយភាគីថៃបើកឲ្យប្រជាពលរដ្ឋថៃឆ្លងដែនមកទស្សនាបុណ្យសមុទ្រនៅខេត្តកោះកុងនាចុងឆ្នាំ២០១៨នេះ ហើយប្រជាពលរដ្ឋខ្មែរក៏អាចទៅលេងនៅទឹកដីថៃវិញបានផងដែរ។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រលើទី៧ជុំទី២ នាព្រឹកថ្ងៃទី១៤ ខែសីហានេះ នៅសាលាខេត្តកោះកុង ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការបើកច្រកព្រំដែននៅខេត្តកោះកុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យ                សមុទ្រ​លើកទី៧នេះ និងអាចចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឲ្យមកទស្សនាព្រឹត្តិការណ៍ទេសចរណ៍នេះប្រមាណពី២៥-៣០ម៉ឺននាក់។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានស្នើឲ្យអាជ្ញាធរខេត្តកោះកុង ខិតខំអភិវឌ្ឍផលិតផលទេសចរណ៍ ,ពង្រឹងគុណភាពឧស្សាហកម្ម និងសេវាកម្មទេសចរណ៍,ត្រៀមសម្រួលដល់ការធ្វើដំណើរ និងការស្នាក់នៅរបស់ប្រជាពលរដ្ឋ      កម្ពជា និងថៃ ដែលមានទស្សនាបុណ្យសមុទ្រឆ្នាំនេះ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងបានមានប្រសាសាន៍ថា នឹងររៀបចំសោភ័ណភាព និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយដើម្បីត្រៀមទទួលភ្ញៀវដែល​នឹងទៅលេងកំសាន្តនៅបុណ្យសមុទ្រនាចុងឆ្នាំនេះឲ្យកាន់តែល្អប្រសើថែមទៀត

លោកប៊ុន បៀវ ប្រធានមន្ទី​ទេសចរណ៍ខេត្តកោះមានប្រសាសន៍ថា បុណ្យ      សមុទ្រលើកមុននៅខេត្តកោះកុងនេះ មានកន្លែងស្នាក់នៅត្រឹមតែ​១ពាន់​​បន្ទប់មិន​អាចឆ្លើយ​​តបទៅនឹងកំណើនភ្ញៀវយ៉ាងច្រើនបានទេ ។ ដើម្បីកុំអោយខ្វះកន្លែងស្នាក់នៅរបស់ភ្ញៀវ បុណ្យសមុទ្រឆ្នាំនេះ ខាងមន្ទីរ និង​​​សុំ​គោល​ការណ៍ពីអាជ្ញាធរខេត្តរៀបចំដីកន្លែងសម្រាប់បោះតង់ និងជំរុញឲ្យភ្ញៀវ​ទេសចរ​ស្នាក់​​នៅផ្ទះប្រជាពលរដ្ឋជាដើម។

សូមបញ្ជាក់ថា  បុណ្យសមុទ្របានធ្វើឡើងចំនួន៦លើករួចមកហើយ គឺលើកទី១​​ប្រារព្ធ​​ឡើង​​នៅ​​ខេត្ត​ព្រះសីហនុ  លើកទី២ខេត្តកែប លើកទី៣ខេត្ត កោះកុង លើកទី៤ខេត្តកំពត លើកទី៥ ខេត្ត ព្រះសីហនុ និងលើកទី៦នៅខេត្តកែប៕