ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អះអាងថា ជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ នឹងប្រើប្រាស់ថវិកាជាតិស្ទើរតែទាំងស្រុង

វិទ្យុេជាតិកម្ពុជា៖ ដោយ លោក ជួន បូណា៖
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រី្ដក្រសួងមហាផ្ទៃ និងជាប្រធានគណៈ​កម្មា​​​ធិការជាតិជំរឿនទូទៅប្រជាជន នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានអះអាងថា ជំ​រឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ នឹងប្រើប្រាស់ថវិកាជាតិស្ទើរតែទាំងស្រុង ខណៈ​ដែល​​UNFPA បានជួយលើជំនាញបច្ចេកទេស។ នៅក្នុង កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិ​ការ​ជាតិ​ជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សម្រាប់​​​ដៃគូអភិវឌ្ឍផ្សេងៗ ជំរឿននៅឆ្នាំ២០១៩ គឺមានតែអង្គការ UNFPA មួយប៉ុណ្ណោះ ដែលបាន​ជួយ​លើជំនាញបច្ចេកទេស និងថវិកាមួយចំនួន។សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ មានការកែលំអរតារាងសំណួរ ធ្វើឲ្យមានលក្ខណៈទាន់​សម័យ​ស្រប​តាមតម្រូវការសូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃរបៀបវារៈឆ្នាំ​២០១៦-​២០៣០។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ ចំពោះអង្គការ UNFPA ដែលបានសម្របសម្រួល ផ្ដល់​ជំនួយបច្ចេកទេស និងថវិកាសម្រាប់ជំរឿនប្រជាជនកម្ពុជា ។សម្ដេចក្រឡាហោម សង្ឃឹម​ជឿជាក់ថា ក្រុមការងារបច្ចេកទេស វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ បានអនុវត្តការងារ​ជំ​រឿនប្​រជាជន បានរលូនទៅតាមផែនការ សកម្មភាពដែលបានគ្រោងទុក។