ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិក មានការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ — ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc បាននិយាយថា ភាពជាដៃគូទូលំទូលាយរវាងវៀតណាម និងសហរដ្ឋអាមេរិក ត្រូវបានមើលឃើញថាមានភាពវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយមានសមិទ្ធផលសំខាន់ៗដែលទទួលបានក្នុងគ្រប់ វិស័យទាំងអស់ ប៉ុន្តែសក្តានុពលដ៏ធំធេងនៅតែមានសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោក Ngoc បានសរសេរដូច្នេះនៅក្នុងអត្ថបទថ្មីមួយដែលមានចំណងជើងថា «រក្សាកំណើនសេដ្ឋកិច្ចនៃភាពជាដៃគូទូលំទូលាយរវាងវៀតណាម – សហរដ្ឋអាមេរិក» នៅមុនពេលសន្និសីទការទូតលើកទី ៣០ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែសីហា។

ទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិក បានអភិវឌ្ឍន៍យ៉ាងខ្លាំងចាប់តាំងពីប្រទេសទាំងពីរបានបង្កើតចំណងទាក់ទងការទូតក្នុងឆ្នាំ ១៩៩៥ មក។ ចាប់តាំងពីសត្រូវនៅក្នុងសង្រ្គាម ប្រទេសទាំងពីរបានធ្វើឱ្យទំនាក់ទំនងរបស់ពួកគេក្លាយទៅជាដៃគូដ៏ទូលំទូលាយនៅក្នុងឆ្នាំ ២០១៣ ដោយបើកទូលាយនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដូចជាវិស័យនយោបាយ នយោបាយការទូត ពាណិជ្ជកម្ម និងវិនិយោគ សន្តិសុខ និងការពារជាតិ វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីដោះស្រាយការឈ្លានពានសង្គ្រាម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ឯកអគ្គរដ្ឋទូតរូបនេះបាននិយាយថា ចាប់តាំងពីឆ្នាំ ២០១៥ មក ភាគីទាំងពីរបានពន្លឿនការផ្លាស់ ប្តូរទស្សនកិច្ចជាន់ខ្ពស់ រួមទាំងការធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកដោយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ក្នុងឆ្នាំ ២០១៥ និងនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងឆ្នាំ ២០១៧ ក៏ដូចជាការធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅក្នុងឆ្នាំ ២០១៦ និងប្រធានាធិបតី លោក Donald Trump កាលពីឆ្នាំមុន។ ការធ្វើទស្សនកិច្ចនេះ បានធ្វើឱ្យកាន់តែមានភាពស៊ីជម្រៅក្នុងភាពជាដៃគូទ្វេភាគី និងបានជំរុញកិច្ចអភិវឌ្ឍន៍ទំនាក់ទំនងដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងដោយគោរពទៅលើឯករាជ្យភាព និងរបបនយោបាយរបស់គ្នាទៅវិញទៅមក៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )