ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិនមានឆន្ទៈចូលរួមជាមួយជប៉ុនស្វែងរកការអភិវឌ្ឍដ៏ត្រឹមត្រូវចំណងទាក់ទងគ្នា

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ — នាយករដ្ឋមន្ត្រីចិន លោក លី កេឈាំង ( Li Keqiang ) បាននិយាយពីថ្ងៃអាទិត្យថា ក្រុងប៉េកាំង មានឆន្ទៈរួមដៃគ្នាជាមួយក្រុងតូក្យូ ដើម្បីធ្វើឱ្យសម្រេចបានការអភិវឌ្ឍ ដែលរឹងមាំនិងមានស្ថិរភាពដ៏យូរអង្វែងនៃចំណងទាក់ទងទ្វេភាគី ។
លោក លី និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ( Shing zo Abe ) បានផ្លាស់ប្តូរ សារអបរសាទរគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីកត់សម្គាល់ខួបលើកទី៤០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព និងមិត្តភាពចិន-ជប៉ុន។
នៅក្នុងសាររបស់លោក លោក លី បានកត់សម្គាល់ថា ៤០ ឆ្នាំ កន្លងទៅនេះមេដឹកនាំប្រទេសទាំង ពីរបានធ្វើការសម្រេចចិត្ត ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញានេះ ព្រមទាំងបានបញ្ជាក់អះអាងនូវគោល ការណ៍ផ្សេងៗនៅក្នុងសេចក្តីថ្លែងការណ៍រួមចិន-ជប៉ុន ក្នុងទម្រង់ច្បាប់ដែលបង្កើតបាននូវព្រឹត្តិការណ៍ យ៉ាងសំខាន់មួយ ​សម្រាប់ចំណងទាក់ទងទ្វេភាគី ។

លោក លី បាននិយាយបន្ថែមថា ក្នុងពេល៤០ឆ្នាំ កន្លងទៅនេះ មិត្តភាពរវាងចិននិងជប៉ុនមានការជឿនលឿន​ដែលគួរឱ្យកត់សម្គាល់ ដែលបាននាំមកនូវផលប្រយោជន៍ដល់ប្រជាជនទាំងពីរ នឹងបានរួមចំណែកដល់វិបុលភាពស្ថិរភាពនៅក្នុងតំបន់និងជុំវិញពិភាពលោក ។

លោក លី បាននិយាយបន្ថែមថា ​ចិនមានឆន្ទៈធ្វើការងារជាមួយជប៉ុន ដើម្បីការពារគ្រឹះនយោបាយ​នៃទំនាក់ទំនងទ្វេភាគី , ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ដោះ ស្រាយឱ្យបានត្រឹមត្រូវការមិនចុះសម្រុងគ្នា ព្រមទាំងជំរុញការអភិវឌ្ឍដែលត្រឹមត្រូវ និងមានស្ថិរភាពដ៏យូរ អង្វែងចំណងទាក់ទងទ្វេភាគីនៅក្នុងស្មារតី នៃការយកអតីតកាលមកធ្វើជាកញ្ចក់មួយនឹងទន្ទឹងរងចាំសម្រាប់អនាគត ព្រមទាំងធ្វើតាមគោលការណ៍ដែលបានលាតត្រដាងនៅក្នុងឯកសារនយោបាយចំនួន៤ ដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ ។

នៅក្នុងសាររបស់លោក លោក អាបេ បាននិយាយថា ដោយសារកិច្ចប្រឹងប្រែងរួមទំនាក់ទំនងរវាង ភាគីទាំងពីរមានការអភិវឌ្ឍជាសំខាន់ នៅក្នុងវិស័យដូចជាការធ្វើនយោបាយ, សេដ្ឋកិច្ច ,វប្បធម៌ និងការ ផ្លាស់ប្តូរប្រជាជននិងប្រជាជន ។

លោក អាបេ បាននិយាយថា ទាំងជប៉ុនទាំងចិនទទួលនូវភារកិច្ចយ៉ាងសំខាន់ សម្រាប់សន្តិភាព និងវិបុលភាពថ្នាក់តំបន់និងពិភពលោក ដោយលោកនិយាយបន្ថែមថា ប្រទេសទាំងពីរគួរតែបន្តធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការនិងរួមចំណែកដល់ការដោះស្រាយបញ្ហាគ្រប់បែបយ៉ាង ដែលប្រឈមមុខនឹងសហគមន៍អន្តរជាតិ ។

ដោយនិយាយពីទស្សនកិច្ចរបស់លោក លី នៅជប៉ុនកាលពីខែឧសភានេះ លោក អាបេ បាន និយាយថា លោកកំពុងទន្ទឹងរង់ចាំធ្វើទស្សនកិច្ចនៅចិននៅចុងឆ្នាំនេះ ដើម្បីជួយនាំយកចំណងទាក់ទងទ្វេ ភាគីឱ្យចូលទៅដល់ដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)