ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្តីក្រសួងកសិកម្ម ពិនិត្យមើលគ្រួសារកសិ-ពាណិជ្ជករ ដែលចិញ្ចឹមគោ និងមាន់សាច់ជាលក្ខណៈគ្រួសារ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

ឯកឧត្តវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ពិនិត្យមើលគ្រួសារកសិ-ពាណិជ្ជករ ដែលចិញ្ចឹមគោ និងមាន់សាច់ជាលក្ខណៈគ្រួសាររបស់លោក វ៉ាត វី នៅភូមិក្បាលបឹងសេះ ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមបានកោតសរសើរចំពោះការខិតខំប្រឹងប្រែង ដោយប្រកាន់យករបរចិញ្ចឹមសត្វជាស្នូលសម្រាប់បម្រើឲ្យសេដ្ឋកិច្ចគ្រួសារ។ ឯកឧត្តម បានលើកទឹកចិត្ត និងបំផុសឲ្យកសិករខិតខំថែមទៀតលើការងារចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំដោយត្រូវប្តូរទម្លាប់ អនុវត្តបច្ចេកទេសត្រឹមត្រូវ ទើបឈានទៅសម្រេចបានជោគជ័យ ហើយភាពជោជ័យនេះ ពិតជាបាននិងកំពុងចូលរួមចំណែកយ៉ាងពេញលេញធ្វើឲ្យសម្រេចតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០ គឺឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ បានយ៉ាងពិតប្រាកដ។

លោកលោក វ៉ាត វី បានឲ្យដឹងថាបច្ចុប្បន្នមានដីចំនួន ៣០ ហត សម្រាប់ដាំដំណាំឈើហូបផ្លែ ចិញ្ចឹមមាន់យកសាច់ និងគោបំប៉នយកសាច់ ជាមធ្យមក្នុង១ឆ្នាំ អាចរកចំណូលបាន ទាំងគោនិងមាន់ប្រមាណជាង ២ ម៉ឺន ដុល្លារ។

លោក វី ធ្លាប់ទទួលបានរង្វាន់លេខ ២ ជាកសិករគំរូពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាឆ្នាំ ២០១៨។

បន្ទាប់មកទៀត ឯកឧត្តវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការរីក៏បានបន្តដំណើរចុះទៅពិនិត្យមើលគ្រោះរាំងស្ងួត ដែលប៉ះពាល់លើផ្ទៃដីស្រែពង្រោះចំនួន ៧៣៨ហត របស់កសិករ ចំនួន៩៧០ គ្រួសារ នៅភូមិរិលក្រោម ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង ពិនិត្យមើលសកម្មភាពការចុះជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះដោយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ ៕