ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ ហ៊ុន សែន៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងនឹងប្រកាសចំនួនអាសនៈនៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨– បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការប្រកាសលទ្ធ​ផ​ល​​បណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០១៨នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បា​ន​មាន​ប្រសាសន៍ថា គ.ជ.ប គ្រោងនឹងប្រកាសចំនួនអាសនៈ​នៅ​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ។

នៅលើបណ្ដាញទំនាក់ទនងសង្គមហ្វេសប៊ុក ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៨ សម្ដេច​តេ​ជោ​បានសរសេរថា កាលពីម៉ោង៧:០០ព្រឹកមិញថ្ងៃទី ១១ សីហា គ.ជ.ប បានប្រកាស​លទ្ឋ​ផល​បោះឆ្នោតបណ្តោះអាសន្ន ដែលបង្ហាញច្បាស់ថាចំនួនពលរដ្ឋ ៦.៩៥៦.៩០០ (៨៣.០២ភាគរយ) បាន​ទៅ​បោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនពីគណបក្សនយោបាយ ដែលខ្លួនពេញចិត្តតាម​បែ​ប​ល​ទ្ធិប្រជាធិបតេយ្យដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ។ ទន្ទឹមនេះ គឺសំឡេងឆ្នោត​គាំទ្រ​គណ​បក្សប្រជាជនបាននាំមុខយ៉ាងច្រើនលើសលប់បំផុតដែលមានចំនួន ៤.៨៨៩.១១៣សំឡេង។ សម្ដេចតេជោបានបន្ដថា​ ការ​ប្រ​កា​សលទ្ឋលនៃចំនួនអាសនៈ ដែលទទួលបានគឺ គ.ជ.ប គ្រោងនឹងប្រកាសនៅថ្ងៃទី ១៥ សីហា ២០១៨ ខាងមុខនេះ។

សម្ដេចតេជោបានអរគុណបងប្អូននិងកូនក្មួយដែលមានជំនឿទុកចិត្តមកលើសម្ដេច និងគ​ណ​​បក្សប្រជាជនកម្ពុជា ហើយសម្ដេចពិតជាមិនឱ្យបងប្អូនខកបំណងឡើយ។ ច្បាស់ ណាស់ គឺកម្ពុជាត្រូវ​ការ​សុខ​សន្តិភាពយូរអង្វែង ដើម្បីយើងមានពេលវេលាគ្រប់គ្រាន់ ក្នុងការ អភិវឌ្ឍប្រទេសឱ្យ​រីកច​ម្រើ​ន។

គួរបញ្ជាក់ដែរថា តាមតារាងលទ្ធផល បណ្ដោះអាសន្ននៃចំនួនអ្នក បានបោះ​ឆ្នោត​បោះ​ឆ្នោ​ត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បា​ន​ឱ្យដឹងថា ចំនួនអ្នកទៅបោះឆ្នោតសរុបមាន ៦.៩៥៦.៩០០នាក់ ក្នុងចំណោមពលរដ្ឋ មាន​ឈ្មោះ​ក្នុងបញ្ជី ៨.៣៨០.២១៧នាក់ ដែលគិតជាភាគរយ នៃអ្នកទៅបោះឆ្នោតសរុបមានជាង ៨៣.០២ភាគរយ ដែលជាចំនួនមួយដ៏ច្រើនលើសលប់ ។ ក្រោយការបិទបញ្ចប់ការបោះ​ឆ្នោ​ត​ជ្រើ​សតាំង​តំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងមក គណៈកម្មាធិការ​ជា​តិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបោះឆ្នោត បឋមដោយបង្ហាញថា គណ​​បក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើនលើសលប់នៅទូទាំងប្រទេស៕

ដោយ ជឹម ណារី