ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងកសិកម្មលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានដំណាំឈើហូបផ្លែអោយចុះបញ្ជីនៅក្រសួង ដើម្បីងាយស្រួលក្នុងការនាំចេញ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន ៖

ក្រសួងកសិកម្មបានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានដំាដំណាំឈើហូបផ្លែទំាងអស់នៅកម្ពុជាត្រូវមកចុះបញ្ជីនៅក្រសួង ដើម្បីសម្រួលក្នុងការនំាចេញទៅទីផ្សារក្រៅប្រទេសឬប្រទេសចិនដែលជាទីផ្សារធំរបស់កម្ពុជា។

អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទបានអោយដឹងថា ការចុះបញ្ជីនេះត្រូវធ្វើឡើងនៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានជំនាញបច្ចេកទេសដាំដុះ ការថែទំា និង ការវេចខ្ចប់អោយមានគុណភាពល្អស្របតាមស្តង់ដារនៃតម្រូវការនាំចេញ។

ឯឧ. បានអៈអាងថា បន្ទាប់ពីទទួលបានវិញ្ញាប័នបត្រទទួលស្គាល់ពីក្រសួងហើយនោះ ម្ចាស់កសិដ្ឋានក៏មានភាពងាយស្រួលក្នុងការត្រួតពិនិត្យភូតគាមអនាម័យនឹងការភ្ជាប់ទំនាក់ទំនងកិច្ចសន្យានាំចេញជាមួយដៃគូនៅក្រៅប្រទេសផងដែរ ។

ការជំរុញអោយកសិករដំាដំណាំឈើហូបផ្លែចុះនៅអគ្គនាយកដ្ឋានកសិកម្មនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចិនបានបើកទីផ្សារទូលាយទទួលយកភោគផលផ្លែឈើរបស់ខ្មែរគ្រប់ប្រភេទទៅកាន់ទីផ្សារប្រទេសចិន ដោយគ្មានកំណត់កូតាឡើយ។

ជាមួយគ្នានេះដែរ ដើម្បីលើកកម្ពស់ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅប្រទេសចិន កាន់តែមានភាពងាយស្រួលថែមទៀតនោះ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់អាល្លឺម៉ង់ GIZ

រួមជាមួយក្រសួងកសិកម្ម និងកសិករបានរៀបចំគោលការណ៍ណែនាំស្តីពីការនាំចេញផ្លែឈើមួយចំនួនដូចជា ផ្លែស្វាយ ផ្លែចេក និងផ្លែមៀនឬផ្លែតាង៉ែន ដើម្បីឲ្យកសិករអាចនាំចេញផលិតផលរបស់ពួកគេស្របតាមលក្ខខណ្ឌកាន់តែងាយស្រួល។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបាននាំចេញកសិផលមួយចំនួនទៅកាន់ទីផ្សារចិន ដូចជា អង្ករ ពោត ដំឡូងមីក្រៀម ហើយត្រៀមនាំចេញចេកអំបូងពណ៌លឿងនៅពេលឆាប់ៗនេះ បន្តទៀតបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា – ចិនបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានៃការនាំចេញចេកនេះកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១០៕