ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចំនួនអ្នកស្លាប់ពីការរញ្ជួយដីនៅឥណ្ឌូណេស៊ីឡើងដល់ ២៥៩នាក់

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ — ពួកអាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ពីការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារកោះ Lombok នៅក្នុងខេត្ត វ៉េស នូសា តេងហ្គារ៉ា ( NTB ) របស់ប្រទេសឥណ្ឌូណេស៊ីបានឡើងដល់ ២៥៩នាក់ គិតមកដល់ថ្ងៃព្រហស្បតិ៍នេះ ។
ពួកគេបាននិយាយថា ចំនួននេះអាចកើងឡើងថែមទៀតជាមួយ នឹងការស្លាប់ច្រើនទៀតដែលបានរកឃើញនៅពេលដែលកិច្ចប្រឹងប្រែងជួយសង្គ្រោះដល់ពួក អ្នកដែលជាប់នៅក្រោមអាគារ ដែលដួលរលំបានបន្តទៅទៀតនោះ ។

បន្ទាប់ពីកិច្ចប្រជុំមួយដែលចូលរួមដោយពួកអ្នកតំណាងទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB ) , យោធា, ប៉ូលិស, ទីភ្នាក់ងាររុករក និងជួយសង្គ្រោះ ( Basarnas ) ដែលធ្វើនៅក្នុងបញ្ជាការប៉ុស្តិ៍ជួយសង្គ្រោះយ៉ាងសំខាន់ដែលស្ថិតនៅក្នុងស្រុក​Tanjung ដែនដី Lombok ខាងជើងនោះ អ្នកនាំពាក្យ​BNPB លោក ស៊ូតូប៉ូ​បួរវ៉ូ នូហ្គ្រោហ្វ​ បាននិយាយថា តួលេខអ្នកស្លាប់ជាផ្លូវការត្រូវបានអនុម័តយល់​ព្រមដោយពួកអ្នកតំណាងក្នុងអំឡុងកិច្ចប្រជុំនោះ ។

លោក ស៊ូតូ ​ បាននិយាយថា តួលេខនេះអាចកើនឡើងនៅពេលដែលដំណើរការបញ្ជាក់ភិនភាគលើសាកសព ដែលបានរកឃើញដោយក្រុមជួយសង្គ្រោះចេញពីក្រោមកម្ទេចបាក់បែកនៅតែដំណើរការទៅនៅឡើយនៅពេលបច្ចុប្បន្ននេះ បូកជាមួយសេចក្តីរាយការណ៍ពីពួកអ្នកស្រុក អំពីពួកអ្នកដែលនៅតែកប់នៅក្រោមកម្ទេចបាក់បែក ហើយនឹងការបញ្ចុះសព ដែលគេមិនបានរាយការណ៍ឱ្យដឹងនៃពួកអ្នកដែលស្លាប់ ។

លោកបាននិយាយថា កិច្ចប្រឹងប្រែងដើម្បីរុករកសាកសពច្រើនទៀតចេញពីក្រោមអាគារ ដែលរលំត្រូវបានគេបង្កើនឡើង ។ ដោយលើកឡើងនូវទិន្នន័យដែលថ្មីបំផុតនោះលោក បាននិយាយបន្ថែមថាមនុស្ស ១. ០៣៣នាក់បានទទួលរងរបួសពីការរញ្ជួយដីកាលពីថ្ងៃអាទិត្យ នឹង ២៧០.១៦៨នាក់ បានផ្លាស់ប្តូរទីកន្លែង ដែលបានទៅជ្រកកោននៅក្នុងកន្លែងផ្សេងៗនោះ ។

Lombok ខាងជើងត្រូវបានគេដឹងថា មានអ្នកស្លាប់ច្រើនបំផុតដល់ទៅ ២១២ នាក់បន្ទាប់មក Lombok ខាងលិច, Lombok ខាងកើត, ដែនដី Lombok កណ្តាល, Mataram ធានីខេត្ត ហើយនឹង Denpasar របស់កោះបាលី ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )