ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កូរ៉េខាងត្បូងនឹងផ្តល់ជំនួយប្រមាណ ៥០០.០០០ដុល្លារអាមេរិកសម្រាប់ ប្រទេសឥណ្ឌួណេស៊ីដែលបានវាយប្រហារដោយរញ្ជួយដី

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ — កូរ៉េខាងត្បូង​បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួននឹងផ្តល់ដល់ប្រទេសឥណ្ឌូណេស៊ីនូវ​ទឹក​ប្រមាណ ៥០០.០០០ដុល្លារអាមេរិក​ជាជំនួយមនុស្សធម៌​ បន្ទាប់ពីប្រទេសអាស៊ីភាគអាគ្នេយ៍​​​មួយ​នេះ ដែលបានរងការបំផ្លាញដោយរញ្ជួយដីកាលពីពេលថ្មីៗនេះ។
ក្រសួងការបរទេសបាននិយាយថា ជំនួយជាសាច់ប្រាក់នេះ​នឹងត្រូវបានគេផ្តល់​តាមរយៈពួកអាជ្ញា ធរកាកបាទក្រហមក្នុងស្រុក។ កោះឥណ្ឌូណេស៊ីមួយឈ្មោះ Lombok​ ត្រូវបានវាយប្រហារដោយរញ្ជួយដីទំហំ ៧.០០ រិចទ័រ​កាលពីថ្ងៃអាទិត្យ។

តាមរដ្ឋាភិបាលឥណ្ឌូណេស៊ីបានឱ្យដឹងថា ប្រជាជនសរុបប្រមាណ​២៥៩នាក់ បានស្លាប់ និងចំនួន ១០៣៣នាក់រងរបួស ដោយមានប្រជាជនប្រមាណ២៧០.០០០នាក់ផ្សេងទៀត​បាន​ផ្លាស់ប្តូរទីលំនៅ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

ក្រសួងបានគូសបញ្ជាក់ទៀតថា ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសជាដៃគូសំខាន់មួយ​របស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងគោលនយោបាយភាគខាងត្បូងថ្មីមួយរបស់ខ្លួន​ដែលមាន​បំណងក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាសំខាន់​ ជាមួយបណ្តាប្រទេសនៅអាស៊ីភាគ​អាគ្នេយ៍។

ប្រទេសទាំងពីរបានជំរុញចំណងទាក់ទងទ្វេភាគី​ ដល់ភាពជាដៃគូយុទ្ធសាស្រ្តពិសេស​មួយក្នុងអំឡុងពេលដែលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី​លោក មូន ចា-អ៊ិន​ ទៅកាន់ប្រទេស ឥណ្ឌូណេស៊ី កាលពីខែវិច្ជិកា ឆ្នាំកន្លងទៅ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )