ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ហាម៉ាស់និងអ៊ីស្រាអែលព្រមព្រៀងគ្នាលើបទឈប់បាញ់នៅហ្គាហ្សា

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ — ប្រភពហាម៉ាស់មួយបានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីហួថា ចលនាហាម៉ាស់អ៊ីស្លាម បានប្រកាស ពីថ្ងៃព្រហស្បតិ៍ថា បទឈប់បាញ់មួយជាមួយអ៊ីស្រាអែលស្តីពីការបញ្ឈប់ការធ្វើមិនឱ្យរឹតតែខ្លាំងឡើងនៅ ហ្គាហ្សាស្ទ្រីប បានចាប់ផ្តើមចាប់ពីពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍នេះទៅ ។
ប្រភពនោះបាននិយាយថា កិច្ចព្រមព្រៀងដែលធ្វើជាអាជ្ញាកណ្តាលដោយប្រទេសអេហ្ស៊ីប និងអ្នក សម្របសម្រួលពិសេស អ.ស.ប សម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា លោក Niekolay Mladenov នឹងបញ្ចប់ការប្រឈមមុខដាក់គ្នាដោយយោធារវាងអ៊ីស្រាអែលនឹងក្រុមហាម៉ាស់ ។

ប្រភពហាម៉ាស់នោះបាននិយាយជាអនាមិកថា កិច្ចព្រមព្រៀងស្ងប់ស្ងាត់ដូរយកភាពស្ងប់ស្ងាត់ត្រូវ បានធ្វើជាអាជ្ញាកណ្តាលដោយប្រទេសអេហ្ស៊ីប និងដោយបេសកជនពិសេស អ.ស.ប ក្នុងលក្ខខ័ណ្ឌ ដែលថា ពួកកាន់កាប់អ៊ីស្រាអែលត្រូវគោរពកិច្ចព្រមព្រៀងនេះ ។

ប្រភពនោះបាននិយាយបន្ថែមថា ពួកតស៊ូប៉ាឡេស្ទីនមានសិទ្ធិឆ្លើយតបទៅនឹងការរំលោភណា មួយរបស់អ៊ីស្រាអែល ។ នៅពេលជាមួយគ្នានោះដែរប្រភពមួយពីគណៈកម្មាធិការតស៊ូ ដែលមានប្រជាប្រិយជាក្រុមចម្រុះ មួយនៃក្រុមប៉ាឡេស្ទីនប្រដាប់អាវុធនៅហ្គាហ្សាបាននិយាយថា កិច្ចព្រមព្រៀងនេះបានចូលជាធរមាន កាលពីពាក់កណ្តាលយប់ ។

យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារជាង ១៥០កន្លែងនៅហ្គាហ្សាចាប់តាំងពីយប់ថ្ងៃពុធមក ដោយសម្លាប់ស្ត្រីមានផ្ទៃពោះម្នាក់ ទារករបស់នាង ព្រមទាំងយុទ្ធជនហាម៉ាស់ម្នាក់ ដោយឡែកពួកសកម្មប្រយុទ្ធហ្គាហ្សាបានបាញ់រ៉ុក្កែតជាង១០០គ្រាប់ ទៅលើប្រទេសអ៊ីស្រាអែលភាគខាងត្បូង ដែលធ្វើឱ្យរបួសពួកអ៊ីស្រាអែលជាង២០នាក់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )