ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មអឺរ៉ុបទទួលស្គាល់ពីជោជ័យរបស់កម្ពុជាលើការងារអភិវឌ្ឍវិស័យទេសចរណ៍

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយលោកចេម ហួត

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតអានតុនការ៉ាហ្គាប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប

ភ្នំពេញ៖ក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មអឺរ៉ុបទទួលស្គាល់កម្ពុជាថា ជោគជ័យក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ កម្ពុជាខណៈកម្ពុជាទទួលបានកំណើនទេសចរអន្តរជាតិប្រមាណជិត១២រយជារៀងរាល់ឆ្នាំ។

ក្នុងពីធីអបអរសាទរការតែងតាំង “ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាសមាជិកនៃបណ្ឌិតសភា​​ទេសច​​រណ៍​​អ៊ឺរ៉ុប​”នាព្រឹកថ្ងៃទី៣១ ខែកក្កដានេះ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តីឯកឧត្តមសាស្ត្រាចារ្យ​​បណ្ឌិតអានតុនកា​​រ៉ាហ្គា​​ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបមានប្រសាសន៍ថា កម្ពុជាមានបទពិសោធន៍ ជាអ្នកសម្រប​​សម្រួល​​​​ក្នុងការអភិវឌ្ឍ និងការផ្សព្វផ្សាយទេសចរទៅកាន់អន្តរជាតិប្រកបដោយភាពជោគជ័យខ្ពស់។

ឯកឧត្តម បញ្ជាក់ថា ការតែងតាំង “ឯកឧត្តម ថោង ខុន ជាសមាជិកនៃបណ្ឌិតសភាទេសចរណ៍អ៊ឺរ៉ុប”នេះ ធ្វើឡើងដោយ​​មាន​​ការ​សិក្សា និងវាយតម្លៃថា ឯកឧត្តម ជារដ្ឋ មន្ត្រីទេសចរណ៍ដែលដាក់​​ចេញនូវផែនការជាច្រើនរហូត​​ធ្វើអោយកម្ពុជា​​ក្លាយជា ជាទិសដៅទេសចរល្អបំផុតនៅលើពិភពលោកកាលពីឆ្នាំ២០១៦ និង កម្ពុជាជាទិសដៅទេសចរវប្បធម៌ ដ៏មាន​​ភាពទាក់​​​​ទាញផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានអគុណចំពោះក្រុមប្រឹក្សាទេសចរណ៍ និងពាណិ ជ្ជកម្មអឺរ៉ុបដែលបានគាំទ្រ និងចាត់ទុកម្ពុជា ជាគំរូសម្រាប់ពិភពលោកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍មួយ ដែលបានបែងចែកចំណូល​​ប្របកដោយ​​សមធម៌ និង ជាគោលដៅទេសចរលំដាប់ពិភពលោក។ ជាមួយគ្នានោះ ឯកឧត្តមបានចាត់ទុកថា ការអភិវឌ្ឍវិស័យ​​ទេសចរ​​ណ៍​​បានរួមចំណែកដ៏មានប្រសិទ្ធិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាតាមរយៈ បង្កើតការងារ និងបង្កើន​​ចំណូល​​ផ្ទាល់ជួនប្រជាពលរដ្ឋ ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាសមាជិកនៃបណ្ឌិតសភាទេសចរណ៍អ៊ឺរ៉ុបថ្មី ប្តេច្ញាចែករំលែកបទ​​ពិ​​សោធន៍​​​ពីការជោគជ័យក្នុងការងារអភិវឌ្ឍន៍វិស័យទេសចរណ៍នេះ ទៅកាន់ពិភពលោកឲ្យកាន់ច្រើន ខណៈការចែក​​រំលែកបទ​​ពិសោធន៍នឹងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យកមលេងកម្ពុជាកាន់តែច្រើនថែមទៀត។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ កន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជិត ១១លាននាក់បានធ្វើដំណើរ​​កំសាន្តនៅ​តាម​​រមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស ខណៈដែលភ្ញៀវអន្តរជាតិវិញកម្ពុជាទទួលបានប្រមាណ៥លាន៦សែននាក់។ ដោយឡែក៤ខែដើម ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង២លាននាក់៕

អ្នកចូលរួម