ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពលករបរទេសប្រមាណ ១០០.០០០នាក់​នៅក្នុងប្រទេសអ៊ីស្រាអែល កាលពីឆ្នាំ២០១៧ មាន៦១ភាគរយមកពីអាស៊ី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ — តាមសេចក្តីថ្លែងការណ៍របស់ការិយាល័យកណ្តាលស្ថិតិមួយបានឱ្យដឹងថា កាលពីដំណាច់​ឆ្នាំ២០១៧​កន្លងទៅនេះ ប្រទេសអ៊ីស្រាអែលមានពលករបរទេសប្រមាណ១០០.០០០នាក់ ដែល​អស់សុពលភាពទិដ្ឋាការការងារ។
អ្នកកាន់ទិដ្ឋាការការងារ ដែលបានចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីឆ្នាំ២០១៧ បាន​មកពី បណ្តាប្រទេសនានាប្រមាណចំនួន១០០ប្រទេសផ្សេងៗគ្នា ចំនួនប្រមាណជា​៦១​ភាគរយនៃពួកគេទាំងនោះ មកពីបណ្តាប្រទេសនៅអាស៊ី​ និង៣៥ភាគរយមកពីបណ្តាប្រទេស​នៅអឺរ៉ុប​។ ភាគច្រើននៃពលករទាំងនោះ មកពីប្រទេសតួកគី ចិន និងប្រទេសថៃ បានមក​បម្រើ​ការងារនៅក្នុងផ្នែកសំណង់ និងកសិកម្ម។ ផ្ទុយពីនេះ ក្នុងចំណោមពួកគេទាំងនោះដែរ មកពីប្រទេសនេប៉ាល់​ និងហ្វីលីពីន​បានមប្រើការងារភាគច្រើនជាអ្នកថែទាំ។ ​លើលពីនេះ​ទៀត ពលករប្រមាណ៦៧.០០០នាក់បានមកក្នុងឋានៈជាភ្ញៀវទេស និងបាន ស្នាក់នៅធ្វើការ​ងារ​មិន​ស្របច្បាប់​នៅក្នុងប្រទេសអ៊ីស្រាអែល។​

តាមអាជ្ញាធរប្រជាជន និងជនអន្តោប្រវេសន៍អ៊ីស្រាអែល បានឱ្យដឹងថា កាលពី​ដំណាច់ឆ្នាំ២០១៧កន្លងទៅនេះ​ អ្នកស្វែងរកការងារធ្វើមានប្រមាណ៣៧.០០០នាក់​ ដែល​បាន​ជ្រៀតចូលខុសច្បាប់ក្នុងប្រទេសអ៊ីស្រាអែលផងដែរ ភាគច្រើនក្នុងចំណោមពួកគេ​ទាំង​នោះ មកពីប្រទេស អេរីត្រេ ស្មើនិងប្រមាណ៧១ភាគរយ ដែលបន្ទាប់មក​ប្រទេសស៊ូដង់​មាន​ប្រមាណ២១ភាគរយ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )