ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម គួច ចំរើន កោតសរសើរចំពោះកម្លាំងប្រដាប់អាវុធទូទាំងខេត្តកំពង់ចាម

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ហោ សេងគ្រី ៖ រូបថត លោក ចន ណារិទ្ធ

អភិបាលខេត្តកំពង់ចាម បាន កោតសរសើរចំពោះកងម្លាំងនគរបាលខេត្ត និងកម្លាំង​កងរាជ​អា​វុធ​ហត្ថខេត្តកំពង់ចាមទាំងអស់ដែលបានយកចិត្តទុកដាក់អនុវត្តន៍ ផែនការណ៍ ការពារសន្តិសុខ​សុវត្ថិភាពជូនប្រជាពលរដ្ឋការពារយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ និងត្រៀមការពារដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខនេះ។

ក្នុងពិធីសំណេះសំណាលជាមួយកម្លាំងនគរបាលខេត្តនិងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមចំនួនជាង៦៥០នាក់នៅសាលសន្និសីទសាលាខេត្តកំពង់ចាម កាលពីថ្ងៃទី១១ខែកក្កដា ឆ្នាំ​២០១៨ ឯកឧត្ត គួច ចំរើន អភិបាលខេត្តកំពង់ចាមលើកឡើងថាកង​កម្លាំងទាំងអស់ត្រូវតែ​ការ​ពារ​រាជរដ្ឋាភិបាលស្របច្បាប់,សហការនឹងគាំទ្រគណៈ​កម្មាធិការរៀបចំការបោះឆ្នោតនីតិកាល​ទី៦ដើម្បីឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនឹងយុត្តិធម៌ព្រមទាំងធានាបាន​នូវសន្តិសុខ​សំរាប់​ការ​បោះឆ្នោត ត្រួវណែនាំមន្ត្រីដែលចូលរួមឃោសនាបោះឆ្នោត គោរពនិងអនុវត្តច្បាប់ នៃការបោះ​ឆ្នោត, ត្រូវគ្រប់គ្រងមន្ត្រីក្រោមឱវាទ អោយបានល្អ ត្រូវគោរពវិន័យរបស់កងកម្លាំងនិងមាន​សាម​គ្គី​ភាពផ្ទៃក្នុងឱ្យបានល្អ,ត្រូវពង្រឹងនិងអនុវត្តតួនាទី​របស់ខ្លួន​គោរពវិន័យ​និងមានសាមគ្គី​ភាពផ្ទៃ​ក្នុងឱ្យបានល្អ,។

ឯកឧត្តម អភិបាលខេត្តកំពង់ចាមបានបន្តថា កងកម្លាំងទាំងអស់ត្រូវពង្រឹង និងអនុវត្ត​ភារកិច្ច​របស់​​ខ្លួន បំរើសេវាជូនបងប្អូនប្រជាពលរដ្ឋ និងដោះស្រាយសំណូមពរប្រកបដោយ​ប្រសិទ្ធិភាព​និងការពេញចិត្ត,យកចិត្តទុកដាក់នឹងថែរក្សាសន្តិសុខសង្គមនិងជំរុញឱ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតទាំងអស់គ្នា ៕