ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អង្គការណាតូបានអញ្ជើញជាផ្លូវការឲ្យប្រទេសម៉ាសេដូណាចូលរួមក្នុងសម្ពន្ធភាពរបស់ខ្លួន​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១២.០៧.១៨)

ប៊េលស្សិក៖ ទីភ្នាក់ងារព័ត៌មានបរទេសបាននិយាយថា មេដឹកនំានៃអង្គការណាតូ កាលពីថ្ងៃពុធនេះ បានឯកភាពគ្នាអញ្ជើញប្រទេសម៉ាសេដូណា ឲ្យចូលជាសមាជិករបស់ខ្លួនដែលធ្វើឲ្យសម្ពន្ធភាពយោធារបស់លោកខាងលិច
អាចពង្រីកនូវកម្លំាងរបស់ខ្លួចូលទៅកាន់តំបន់បាល់កង់ ផ្គើននឹងប្រទេសរុស្សី ។​

ប្រទេសម៉ាសេដូណា នឹងក្លាយជាប្រទេសជាសមាជិកទី ៣០ របស់អង្គការណាតូបើទោះជាប្រជាពលរដ្ឋរបស់ប្រទេសនេះ ត្រូវបញ្ចេញមតិគំាទ្រកិច្ចព្រមព្រៀងចូលជាសមាជិកនេះដែលត្រូវធ្វើជាមួយប្រទេសក្រិចជាមុនសិន តាមរយៈការធ្វើប្រជាមតិ ។

យោងតាមការព្រមព្រៀងជាមួយប្រទេស ក្រិច ឈ្មោះជាផ្លូវការរបស់ប្រទេសម៉ាសេដូណានឹងដូរទៅជា សាធារណរដ្ឋម៉ាសេដូណាខាងជើង ។ការអញ្ជើញប្រទេសម៉ាសេដូណា ដែលជារដ្ឋដ៏តូចមួយក្នុងតំបន់បាល់កង់ មានពលរដ្ឋចំនួនតែ ២ លាននាក់ ត្រូវបានធ្វើឡើង ទោះជាមានការប្រឆំាងពីប្រទេសរុស្សីក៏ដោយ ។​