ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសអង់គ្លេសមានគម្រោងបង្កើនកងទ័ពជិតទ្វេដងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១១.០៧.១៨)

អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសគ្រោងនឹងបង្កើនចំនួនកងទ័ពរបស់ខ្លួនទ្វេដងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីមានសំណើពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ដើម្បីជួយដោះស្រាយស្ថានភាពសន្តិសុខដែលផុយស្រួយនៅទីនោះ។

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រីថេរេសាមេ បានប្រកាសថារដ្ឋាភិបាលលោកស្រីនឹងបញ្ជូនកងទ័ពបន្ថែមចំនួន ៤៤០ នាក់ដែលធ្វើឲ្យចំនួនទាហានសរុបរបស់ចក្រភពអង់គ្លេសកើនដល់ប្រហែល ១.១០០ នាក់​   ដើម្បីជួយដល់កងកម្លាំងអាហ្វហ្គានីស្ថានប្រយុទ្ធនឹងក្រុមតាលីបង់និងក្រុមអាយស៊ីស។

ការប្រកាសនេះធ្វើឡើងមុនកិច្ចប្រជុំកំពូលណាតូនៅបែលហ្ស៊ិកដែលអាចតបត ទៅនឹងការទទូចរបស់លោកត្រាំថាសម្ព័ន្ធមិត្តសហភាពអឺរ៉ុបគួរតែចំណាយប្រាក់ជាច្រើនថែមទៀតក្នុងកងទ័ពរបស់ខ្លួន  ​។