ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សហរដ្ឋអាមេរិកនឹងតម្លើងពន្ធបន្ថែមរាប់ពាន់លានដុល្លារលើទំនិញនាំចូលពីចិន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១១.០៧.១៨)

សហរដ្ឋអាមេរិក៖ រដ្ឋការលោកត្រាំបានបង្កើនជំលោះនៅក្នុងសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិនកាលពីថ្ងៃអង្គារដោយនិយាយថាអាមេរិកនឹងបង្កើនពន្ធចំនួន ១០ ភាគរយលើទំនិញនាំចូលពីចិន    ដែលគិតជាចំនួនទឹកប្រាក់ប្រហែល ២០០ ពាន់លានដុល្លារ។

បញ្ជីទំនិញចិនជាច្រើនដែលត្រូវតម្លើងពន្ធគយរួមមានផលិតផលអាហាររាប់រយមុខ,ថ្នាំជក់ធ្យូងថ្ម,សារធាតុគីមី, សំបកកង់, ចំណីឆ្កែនិងឆ្មាព្រមទាំងគ្រឿងអេឡិចត្រូនិចប្រើប្រាស់ផ្សេងៗទៀត។

កាលពីសប្តាហ៍មុនក្រុងវ៉ាស៊ីនតោនបានតម្លើងពន្ធចំនួន ២៥ ភាគរយលើការនាំចូលមានតំលៃ ៣៤ ពាន់លានដុល្លារហើយទីក្រុងប៉េកាំងក៏បានឆ្លើយតបភ្លាមៗជាមួយនឹងការ​តម្លើងពន្ធលើចំនួនទឹកប្រាក់ដូចគ្នានៃការនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន។