ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រជាប្រិយភាពប្រធានាធិបតីហ្វីលីពីនលោក ដុយទែរតេធ្លាក់ចុះទាបបំផុត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១១.០៧.១៨)

ហ្វីលីពីន៖ ការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃអង្គារថាប្រជាប្រិយភាពរបស់មេដឹកនាំហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌុយទែរតេ ​ បានធ្លាក់ដល់កម្រិតទាបបំផុតក្នុងតំណែងជាប្រធានាធិបតីរបស់លោកចាប់តាំងពី​ឆ្នាំ ២០១៦ មក   ។

នេះជាចំណាត់ថ្នាក់ទាបបំផុតរបស់ប្រធានាធិបតីក្នុងការស្ទង់មតិចំនួន ៨ លើក  ដែលបានធ្វើតាំងពីឆ្នាំ ២០១៦ ។ នៅត្រីមាសទី ១ នៃឆ្នាំនេះចំណាត់ថ្នាក់របស់ប្រធានាធិបតីហ្វីលីពីន បានធ្លាក់ចុះពី ៥៨ ភាគរយមកត្រឹម ៥៦ ភាគរយនៅខែធ្នូឆ្នាំ ២០១៧ ។

លោកប្រធានាធិបតីហ្វីលីពីនមិនបានយកចិត្តទុកដាក់ចំពោះការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់លោកទេ  ដោយលោក ​បានប្រាប់សន្និសីទសារព័ត៌មានមួយនៅភាគខាងជើងទីក្រុងម៉ានីលថា “ខ្ញុំមិនខ្វល់ទេហើយវាគ្មានអ្វីធ្វើឲ្យខ្ញុំចាប់អារម្មណ៍សោះឡើយ” ។