ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកត្រាំបន្តរិះគន់សហភាពអឺរ៉ុបមុនពេលកិច្ចប្រជុំកំពូលណាតូ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១១.០៧.១៨)

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំបានរិះគន់សម្ព័ន្ធមិត្តរបស់សហភាពអ៊ឺរ៉ុបមុនថ្ងៃនៃកិច្ចប្រជុំកំពូលអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើងហៅកាត់ថាណាតូ (NATO) នៅទីក្រុង ព្រុចសែល​​ ក្នុងប្រទេសបែលហ្សីក ។

លោកត្រាំបានមកដល់ទីក្រុងព្រុចសែលកាលពីល្ងាចថ្ងៃអង្គារនេះដើម្បីចូលរួមកិច្ចប្រជុំកំពូលណាតូដែលគ្រោងនឹងធ្វើនៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍បន្ទាប់មកគេរំពឹងថាលោកនឹងធ្វើទស្សនកិច្ចនៅចក្រភពអង់គ្លេសហើយនិងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីននៅទីក្រុង ហេលសិនគីប្រទេសហ្វាំងឡង់។

លោកត្រាំបានបង្ហោះក្នុង​សង្គម ធ្វីតធឺរកាលពីល្ងាចថ្ងៃអង្គារថាសហភាពអឺរ៉ុបធ្វើឱ្យ កសិករ,កម្មករនិងក្រុមហ៊ុនរបស់អាមេរិកមិនអាចធ្វើពាណិជ្ជកម្មនៅអឺរ៉ុបបានទេប៉ុន្តែពួកគេចង់ឱ្យយើងការពារពួកគេតាមរយៈអង្គ
ការណាតូដូច្នោះវាមិនអាចទៅរួចទេ ។