ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកត្រាំបានលើកឡើងថាប្រទេសចិនប្រហែលជាជ្រៀតជ្រែកនៅក្នុងកិច្ចចរចាររវាងអាមេរិកនិងកូរ៉េខាងជើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (១០.០៧.១៨)

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានលើកឡើងកាលពីថ្ងៃចន្ទថាប្រទេសចិនអាចនឹងព្យាយាមរារាំងដល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងបំណងធ្វើឱ្យកូរ៉េខាងជើងលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរប៉ុន្តែលោកជឿជាក់ថាមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននឹងគាំទ្រក្របខ័ណ្ឌដែលបានឯកភាពគ្នាកាលពីខែមុននេះ។

នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកអំពីបញ្ហាការចរចាការទូតដែលបានធ្វើឡើងនៅចុង សប្តាហ៍​នេះ លោក
Trump បាននិយាយថាប្រទេសចិនអាចនឹងប្រើសម្ពាធអវិជ្ជមានដើម្បី​ជាប្រតិកម្មទៅនឹងការតំឡើងថ្លៃពន្ធលើទំនិញរបស់ចិនទៅអាមេរិក ។

​លោក ត្រាំ បាននិយាយថា កូរ៉េខាងជើងលែងជាបញ្ហាលើការគំរាមកំហែងនុយក្លេអ៊ែរទៀតហើយ
បន្ទាប់ពីកិច្ចប្រជុំកំពូល លោកត្រាំនិងលោកគីម នៅថ្ងៃទី ១២ ខែមិថុនា លោកគីម បាន​ព្រមព្រៀង ធ្វើកិច្ចការនានាឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ។