ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សមយុធ្ធយោធារវាងអាមេរិកនិងកូរ៉េខាងត្បូងចំណាយថវិកាអស់ 14 លានដុល្លារអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (១០.០៧.១៨)

សហរដ្ឋអាមេរិក៖ នៅពេលដែលលោកប្រធានាធិបតី ដូណាល់ត្រាំបានប្រកាសថាសហរដ្ឋអាមេរិកនឹងបញ្ឈប់ការធ្វើសមយុទ្ធយោធារួមជាមួយកូរ៉េខាងត្បូងលោកបានលើកហេតុផលមកការពារការសម្រេចចិត្តដ៏​ចម្រូងចម្រាសនេះ
ដោយគាត់លើកឡើងពីការចំណាយដ៏ច្រើនក្នុងពេលធ្វើសមយុទ្ធម្តង ៗ ។

នៅថ្ងៃច័ន្ទមន្ទីរបញ្ចកោណបានបង្ហាញនូវថវិការជាតិចំនួន ១៤លានដុល្លារអាមេរិកចំពោះការចំណាយលើសមយុទ្ធរួមគ្នាធំមួយដែលគ្រោងនឹងចាប់ផ្តើមនៅខែសីហាប៉ុន្តែត្រូវបានបញ្ឈប់បន្ទាប់ពីលោកត្រាំ
បានជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅប្រទេសសិង្ហបុរីកាលពីខែមុន។

ថវិការ ១៤លានដុល្លារសហរដ្ឋអាមេរិកគ្រាន់តែជាផ្នែកតូចមួយនៃថវិការបស់មន្ទីរប៉ង់តាហ្គោនដែលមានទឹកប្រាក់សរុបដល់ទៅ៧០០ ពាន់លានដុល្លារ។