ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម សុខ ឥសាន្ត គាំទ្រចំពោះការរិតបណ្តឹងព័ត៌មានដែលផ្សាយធ្វើឲ្យបះពាល់ដល់ទំនៀមទំលាប់ប្រពៃណីខ្មែរ

ដោយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន្ត សមាជិកព្រឹទ្ធសភាបានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានតាមបណ្តាញសង្គមតេឡេក្រាមនៅព្រឹកថ្ងៃទី៦ ខែកក្កដានេះ ដោយស្វារគមន៍ចំពោះការរឹតបណ្តឹងព័ត៌មានក្លែងក្លាយដែលនាំឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពបុគ្គល ទំនៀមទម្លាប់ ដ៏ល្អប្រពៃណីជាតិ និងដល់សន្តិសុខសង្គម។

ការប្រកាសគាំទ្រនេះ ស្របពេលដែលក្រសួងព័ត៌មានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គល ឬប្រព័ន្ធផ្សព្វផ្សាយ ដែលផ្សព្វផ្សាយព័ត៌មានបែបញុះញុងនិងធ្វើឲ្យមានចលាចលសង្គម ធ្វើឲ្យមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។

ឯកឧត្តមបន្តថា ការចាត់វិធានការណ៍រិតបណ្តឹងព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិតនេះ ស្របទៅនឹងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ហើយមិនមែនជាការបិទសិទ្ធិសេរីភាពពលរដ្ឋដូចការនិយាយរបស់ជនមួយចំនួននោះទេ។

ឯកឧត្តមបានកត់សម្គាល់ថា ក្នុងករណីនេះ នៅពេលការបោះឆ្នោតជិតឈានមកដល់ មជ្ឈដ្ឋានប្រឆាំងកំពុងរិះរកគ្រប់វិធីដើម្បីបំផ្លាញការបោះឆ្នោត ។ ហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវចាត់វិធានការណ៏សមស្របដើម្បីការពារសន្តិភាពនិងសេចក្តីសុខជូនប្រជាជនទូទៅដើម្បីឲ្យបងប្អូនមានឱកាសបំពេញករណីយកិច្ចរបស់ខ្លួនបានដោយសេរី គ្មានការរំខានណាមួយពីពួកអគតិដែលផ្សាយព៌តមានក្លែងក្លាយផ្សេងៗបំភិតបំភ័យនិងបំភាន់មតិប្រជាពលរដ្ឋ៕

ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា