ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ បានអៈអាងថា កម្ពុជានឹងសម្រេចគោលដៅផ្គត់ផ្គង់ថាមពលអគ្គិសនី អោយគ្រប់ភូមិនៅឆ្នាំ២០២០

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោក ហុក សុខរិន៖

មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានអៈអាងថា កម្ពុជានឹងសម្រេចគោល​ដៅ​អភិវឌ្ឍន៍​អគ្គិ​សនីភាវូបនីយកម្មដោយផ្គត់ផ្គង់អោយគ្រប់ភូមិទាំងអស់នៅកម្ពុជា មានអគ្គិសនី​ប្រើ​ប្រាស់​គ្រប់​លំនៅដ្ឋាន នាឆ្នាំ២០២០ខាងមុខ។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា មកដល់ឆ្នាំ២០១៨នេះរាជរដ្ឋាភិបាល បាន​គ្រប់​ដណ្តប់ខ្សែបណ្តាញថាមពលអគ្គិសនីនៅលើភូមិចំនួន១ម៉ឺន១ពាន់៧៥៩ភូមិ ដែល​ត្រូវ​ជា៨៣ភាគរយនៃចំនួនភូមិទូទំាងប្រទេស។
ឯកឧត្តម វិច ទ័រហ្សូណា អ្នកនាំពាក្យក្រសួង​រ៉ែនិង​ថាម​ពល​​​បានឲ្យដឹងថា នៅសល់១៧​ភាគ​រយ​ទៀតនេះក្រសួងនឹងខិតខំភ្ជាប់អោយរួចរាល់នាឆ្នាំ២០១៩ ដើម្បីពន្លឿនអោយបានមុនផែន ការកំណត់ដែលធានាអោយប្រជាពលរដ្ឋបានប្រើប្រាស់ថាមពលអគ្គិសនីតាមតម្រូវការ ដែល មានតម្លៃសមរម្យ និងមានគុណភាព។ ឯឧ.បានបញ្ជាក់ថា ក្រសួងបានសាង​សង់អនុ​ស្ថានីយ៍​និង​តបណ្តាញបញ្ជូនអគ្គីសនីធំៗនៅខេត្តចំនួន៦បន្ថែមទៀតដើម្បីឲ្យគ្រប់២៥ រាជធានីខេត្ត ឆ្ពោះ​ទៅ​សម្រេចបានផែនការផ្គត់ផ្គង់ថាមពលអគ្គីសនីឲ្យបាន១០០ភាគរយនៅគ្រប់ភូមិទូទំាងប្រទេស។       ការមានអនុស្ថានីយផ្គត់ផ្គង់ថាមពលអគ្គីសនីប្រចាំខេត្តរបស់ខ្លួនរបស់មានសារៈ សំខាន់​ណាស់​ធានាគុណភាពការភ្ជាប់ចរន្តអគ្គីសនីជូនប្រជាពលរដ្ឋប្រើប្រាស់ពុំមានភាពរអាក់រអួល។ ជាមួយ​គ្នា​នេះដែរ ឯកឧត្តម បានអៈអាងថា រាជរដ្ឋាភិបាលបង្កើតរោងចក្រផលិតផលិតថាម​ពល​​​អគ្គិសនីដើរដោយធ្យូងថ្ម រោងចក្រផលិតផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះ អាទិត្យ និង​រោងចក្រផលិតថាមពលអគ្គិសនីពីវារីអគ្គិសនី ដើម្បីបង្កើនអនុភាពថាម​ពលអគ្គិសនី​ដែល​ឆ្លើយ​តបទៅនឹងតម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរោងចក្រ សហគ្រាស​ផ្សេង​ៗទៀតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ជាក់ស្តែងមកដល់ឆ្នាំ២០១៨នេះ កម្ពុជា​មាន​ប្រភពថាមពលអគ្គិសនីធំៗបានដាក់ឲ្យដំណើរការតាមផែន ការដែលក្នុងនោះ ថាមពល​អគ្គិសនី​ពីវារីអគ្គិសនី មានចំនួន៧ស្ថាននីយ មានអនុភាពសរុប ១៣២៨មេហ្គាវ៉ាត់ រួមមានវារី​អគ្គិសនី​គីរី​រម្យមួយ វារីអគ្គិសនីកំចាយ វារីអគ្គិសនីគីរីរម្យ៣ វារី អគ្គិសនីស្ទឹងអាតៃ វារីអគ្គិ​សនីស្ទឹង​ឬស្សីជ្រុំ​ក្រោម វារីអគ្គិសនីស្ទឹងតាតៃ និងវារីអគ្គិសនីសេសានក្រោម២។
រោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មមានចំនួន៣ស្ថានីយ៍ មាន អនុភាព​សរុប​៥១៥ មេហ្គាវ៉ាត់ ក្នុងនោះមានរោងចក្រធ្យូងថ្មសុវណ្ណភូមិ រោងចក្រធ្យូងថ្មCEL រោង​ចក្រធ្យូង​ថ្ម​CIIDG ស្ថិតនៅខេត្តព្រះសីហនុ និងស្ថានីយដើរដោយពន្លឺ​ព្រះអាទិត្យទំ​ហំ១០មេហ្គាវ៉ាត់​ស្ថិត​នៅ​ក្រុង បាវិត ខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ប្រភពថាមពលអគ្គិសនីនៅកម្ពុជាបាន​កើនពី២១១៥មេហ្គាវ៉ាត់​នៅចុង​ឆ្នាំ​២០១៦ មក២២៨៣មេហ្គាវ៉ាត នៅចុងឆ្នាំ២០១៧ ដែលបានមកចំនួន២ប្រភព គឺប្រភពថាម​ពល​អគ្គិសនី អភិវឌ្ឍន៍ក្នុងស្រុក និងប្រភពនាំចូលពីប្រទេសជិតខាង៕