ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គម្រោងកែលម្អផ្លូវដែកឡើងវិញពីភ្នំពេញទៅដល់ប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ នឹងអាចស្ថាបនារួចរាល់នៅខែកក្កដានេះ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន៖

អ្នកនាំពាក្យក្រសួងសាធារណការបានអៈអាងថា គម្រោងកែលម្អផ្លូវដែកឡើងវិញពី ភ្នំពេញទៅដល់​ប៉ោយប៉ែត​ព្រំ​​ដែនកម្ពុជាថៃ នឹង ស្ថាបនារួចរាល់តាមការគ្រោងទុកក្នុង អំឡុងខែកក្កដាខាងមុខនេះ ដើម្បីពន្លឿន​ដល់សេវា​ដឹក​​​ជញ្ជូនអ្នកដំណើរនិងទំនិញឆ្លងដែនរវាងកម្ពុជា-ថៃអោយកាន់តែងាយស្រួល។
អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានអោយដឹងថា គម្រោងកែលម្អផ្លូវ​ដែកពីពោធិសាត់មក​ដល់​រាជ​​ធានីភ្នំពេញសម្រេចបានជាង៩០ភាគរយ ពោលគឺអាចតភា្ជប់១០០ភាគរយតាមផែនការគ្រោងទុកនៅថ្ងៃទី៤ ខែកក្កដាខាងមុខនេះ។
ឯកឧត្តមលី បូរិន អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានអៈអាងថា ដើម្បីឲ្យសម្រេចបាន​តាម​ផែន​​​​​ការកំណត់នេះ ក្រសួងបានផ្តល់សិទ្ធិអោយក្រុម ហ៊ុនឯកជនចំនួន៤ធ្វើការ​កែលម្​អជួសជុល​កំណាត់​ផ្លូវដែក​ដែល​មានប្រវែងជាង១៦០គីឡូម៉ែត្រនេះ ដោយធ្វើសកម្មភាពទំាងយប់ទំាងថ្ងៃ ដើម្បីធ្វើយ៉ាងណា​ពន្លឿងការ​តភ្ជាប់​​ផ្លូវ​ដែក​នេះ ឡើងវិញពីភ្នំពេញរហូតដល់ប៉ោតប៉ែតព្រំដែន កម្ពុជា-ថៃ។ ឯកឧត្តម បានបញ្ជាក់ថា នៅពេល​ផ្លូវដែក​កម្ពុ​ជាអាចតភ្ជាប់គ្នាបានទំាងស្រុងនោះការធ្វើដំណើរនិង ការដឹកជញ្ជូនទំនិញរបស់​ប្រជាពល​រដ្ឋពីភ្នំពេញ​ទៅព្រំ​ដែន​កម្ពុជា-ថៃ ឬឆ្លងដែនភ្ជាប់ជាមួយបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ានកាន់តែងាយស្រួល ហើយ​មាន​តម្លៃ​ថោកផងដែរ។
ឯកឧត្តម បន្តថា ជាគម្រោងផ្លូវដែកនេះ នឹងបើកដំណើរការសាកល្បងចាប់ពីថ្ងៃទី៤ ខែកក្កដា ហើយប្រជា​ពល​រដ្ឋអាចប្រើប្រាស់សេវានេះនឹងមិនត្រូវយកលុយឡើយដល់ថ្ងៃទី១ ខែសីហា ដូច្នេះប្រជាពលអាច​សាកល្បង​ប្រើ​ប្រាស់​សេវាដឹកជញ្ជូនរបស់រដ្ឋមួយនេះបានដែលអាចកាត់បន្ថយការចំណាយ។
សូមបញ្ជាក់ថា ផ្លូវដែកពីភ្នំពេញឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ មានប្រវែង ជាង៣៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត រាជធានីចំនួន៧ ក្នុងនោះ មានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំ​បង់ និងខេត្តបន្ទាយមានជ័យ ហើយបច្ចុប្បន្ន ផ្លូវដែកនេះបានតភ្ជាប់ពីក្រុងប៉ោយប៉ែត ព្រំដែន កម្ពុជា ថៃ មកដល់​ខេត្ត​ពោធិសាត់ហើយ៕