ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋបាលរាជធានីភ្នំពេញប្រកាសពីការពង្រាងចរាចរណ៍នៅថ្ងៃសម្ភោធស្ពានអាកាសផ្សារដីហុយថ្ងៃទី២ខែកក្កដា​ឆ្នាំ ២០១៨

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ដោយលោកចេមហួតភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៨នេះបានបញ្ជាក់ថានៅថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៨មានការរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមិត្ដភាពកម្ពុជាចិនសែនសុខ (ស្ពានអាកាសផ្សារដីហុយ) នៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខក្រោមអធិបតីភាពសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីនៃកម្ពុជានិងសម្ដេចកិត្ដិព្រិទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែន។

សាលារាជធានីភ្នំពេញបានបន្ថែមថាដើម្បីរក្សាបាននូវសន្ដិសុខសុវត្ថិភាពនិងសណ្ដាបធ្នាប់សាធារណៈពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋម្ចាស់រថយន្ដដឹកទំនិញគ្រប់ប្រភេទនិងម្ចាស់រថយន្ដដឹកអ្នកដំណើរដែលត្រូវចរាចរណ៍ចេញចូលរាជធានីភ្នំពេញឆ្លងកាត់ទីតាំងខាងលើត្រូវពង្វាងចរាចរណ៍តាមផ្លូវដូចខាងក្រោម៖