ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ស្តារលូ ប្រឡាយឲ្យបានលឿន ព្រោះរដូវវស្សានេះ មានភ្លៀងធ្លាក់យ៉ាងគំហុក

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក អ៊ួង វុធ

អភិបាលរាជធានីភ្នំពេញ ជំរុញអាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌនិងមន្ទីរពាក់ព័ន្ធ ស្តារលូ ប្រ​ឡាយ នៅតាមភូមិសាស្រ្តខ្លួននីមួយៗឲ្យបានលឿន ព្រោះរដូវវស្សានេះ មានភ្លៀង​ធ្លាក់​យ៉ាង​គំ​ហុក ដើម្បី បញ្ជៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ និងលិចលង់ផ្លូវ​សាធារ​ណៈ​ដោយ​ជំ​នន់ទឹកភ្លៀងនេះ។
ក្នុងដំណើរចុះត្រួតពិនិត្យសា្ថនភាពលិចលង់ដោយជំនន់ទឹកភ្លៀងនិងស្ថានីយ៏បូមទឹកបូម​ទឹក​​​​កប់ ស្រូវ កាលពីល្ងាចថ្ងៃទី២៨ មិថុនា នៅភូមិសាស្រ្តខណ្ឌសែនសុខនិងខណ្ឌព្រែកព្នៅឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញជាផែនការជាអត្ថិភាពឲ្យមន្ទីរសាធារ​ណ​ការ​ និងដឹកជញ្ជូន រាជ ធានីភ្នំពេញ និងអាជ្ញាធរសង្កាត់-ខណ្ឌចុះស្តារលូ ប្រឡាយ នៅតាមមូលដ្ឋាន​ខ្លួនឲ្យល្អធ្វើយ៉ាងណា ដោះ ស្រាយ បញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនេះ ឲ្យបាន​ប្រសើរ​ឡើង ។ឯកឧត្តម.អភិបាលបន្តថាការដាក់ ផែនការនេះ ដោយសង្កេតឃើញថា ប៉ុន្មានថ្ងៃជាប់ៗ​គ្នានេះ មានភ្លៀងបានធ្លាក់យ៉ាងគំហុកបាន ធ្វើឲ្យតំបន់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ​ទទួល​រងការលិចលង់។ ដូច្នេះ ដើម្បី គ្រប់គ្រងស្ថានភាពនេះឲ្យបានល្អ និងបញ្ជៀសការរិៈ​គន់ពី​មជ្ឈ​ដ្ឋាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធ ត្រូវចុះពិនិត្យ ផ្ទាល់ នៅពេលមានភ្លៀងធ្លាក់ ដើ​ម្បី កាយរំដោះចរន្តទឹកស្ទះចេញកុំឲ្យលិចលង់បន្តទៅទៀត។ ក្រៅពី ចុះត្រួតពិនិត្យសា្ថនភាព លិច​លង់ដោយជំនន់ទឹកភ្លៀងនិងស្ថានីយ៏បូមទឹកបូមទឹកកប់ស្រូវនៅភាគខាងជើង ឯកឧត្តម ឃួង ស្រេង បន្ត ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី និងមន្ត្រីជំនាញ ចុះទៅពិនិត្យ មើល​សកម្មភាពជីក ស្តារ កាយប្រឡាយមេមួយខ្សែ ក្នុងខណ្ឌឫស្សីកែវបន្តទៀត ដើម្បី ដាស់តឿន ក្រើន រំលឹក ដល់អាជ្ញាធរមូលដ្ឋាន ឲ្យយកចិត្តទុកដាក់គិតគូរអំពីបញ្ហា ជំនន់ទឹកភ្លៀងនេះ។
អភិបាលរាជធានី ក៏បានឲ្យរដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយមន្ទីរ​ធនធានទឹក​រាជធានី​ភ្​នំពេញ ចុះស្ដារប្រឡាយមេមួយខ្សែ ប្រវែង២ គីទ្បូមែត្រ ទំហំ៦មែត្របន្ថែមទៀត ចាប់ពីផ្លូវជាតិ៥ ដល់មុខ ហ្គ្រែនភ្នំពេញ ដើម្បី បញ្ជៀសការលិចលង់ជូនប្រជាពលរដ្ឋឲ្យបាននៅរដូវវស្សានេះ ធ្វើ​យ៉ាងណា ដោះ ស្រាយការងារនេះ ឲ្យបានលឿន និងទាន់ពេលវេលា។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញជាផែនការដល់មន្ទីរសាធារណការ និង​ ដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសិក្សាបច្ចេកទេស បញ្ហាដោះស្រាយទឹកលិចនៅតំបន់ចំនួន ៥​ក្នុងរាជ ធានីភ្នំពេញឆ្នាំ២០១៨នេះ។តំបន់លិចទឹកទាំង៥កន្លែងនេះ ទី១-តំបន់ផ្លូវជាតិលេខ​៤សា​លា ក្តីខ្មែរ ទី២-តំបន់មហាវិថីសហព័ន្ធរុស្ស៊ី ខាងជើងព្រលានយន្តហោះ។ ទី៣-តំបន់ខាងត្បូង និង​​​ខាងកើត ព្រលាន យន្តហោះ។ ទី៤-គម្រោងស្ថាបនាប្រឡាយបេតុង ស្ទឹងមានជ័យ និងផ្លូវ​អបប្រឡាយ និងទី៥-គម្រោង ស្តារលូ នៅក្នុងខណ្ឌចំការមន ដូនពេញ ៧មករា និងទួលគោក៕