ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាល ប្រកាសថា នឹងមានការចុះហត្ថលេខាជាមួយចិន ដើម្បីសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នៅពេលខាងមុខ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រី ផន វាសនា៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុង​ពិធី​​​បើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅដែលជាស្ពាន​អា​កាស​​​​ទី៦នៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ។ សម្តេចតេជោ បានបន្តថា ដើម្បី​កាត់​បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ស្របពេល​ដែល​ប្រទេសកម្ពុជាកំពុងតែបន្ដការអភិវឌ្ឍ សម្ដេច នឹងមានការចុះហត្ថលេខាជាមួយ​សាធារណរដ្ឋ​ប្រ​ជា​​មានិតចិន ដើម្បីសាងសង់ផ្លូវក្រវាត់រាជធានីភ្នំពេញទី៣ក្នុងពេលឆាប់ៗខាងមុខនេះ។ បន្ថែម​​ពី​​​នេះ សម្តេចតេជោ ក៏បានបញ្ជាក់ថា ក្រៅពីគម្រោងផ្លូវខ្សែក្រវាត់ក្រុងទី៣នេះហើយ រាជ​រដ្ឋា​ភិ​បាលននឹងខិតខំធ្វើយ៉ាងណា ឲ្យមាន ការសាងសង់ស្ពានអាកាសបន្ថែមទៀត ដើម្បីកាន់តែ​បង្ក​លក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ស្របពេលយានយន្ដកាន់​តែមាន​កំ​ណើនជាបន្ដបន្ទាប់។